ស្វែងរក
ការងាររដ្ឋបាល សរុប
នាយកដ្ឋានរដ្ឋបាល សរុប
នាយកដ្ឋានរដ្ឋបាល សរុប មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការងាររដ្ឋបាល ការគ្រប់គ្រង ការចាត់ចែងឯកសារ ការងារបណ្ណាសារ ការរៀបចំកិច្ចប្រជុំ សន្និបាត សិក្ខាសាលា ការធ្វើរបាយការណ៍នានា និងការងារបដិសណ្ឋារកិច្ច ព្រមទាំងការងារទំនាក់ទំនងសាធារណៈរបស់អគ្គនាយកដ្ឋានរដ្ឋបាល។
នាយកដ្ឋានរដ្ឋបាល សរុប មានភារកិច្ចដូចខាងក្រោម ៖
- គ្រប់គ្រង និងចាត់ចែងលិខិតស្នាមរដ្ឋបាលចេញ ចូល ការងាររបៀប និងឯកសារផ្សេងៗទៀតរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- ធ្វើកិច្ចការបដិសណ្ឋារកិច្ច ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព័ត៌មានរបស់អគ្គនាយកដ្ឋាន
- សហការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការបស់អគ្គនាយកដ្ឋានរដ្ឋបាល
- រៀបចំកសាងផែនការអំពីតម្រូវការមធ្យោបាយ សម្ភាររបស់អគ្គនាយកដ្ឋានរដ្ឋបាល
- គ្រប់គ្រងមធ្យោបាយ សម្ភារ ថវិកា និងបញ្ជីសារពើភ័ណ្ឌ ចលនទ្រព្យ អចលនទ្រព្យ របស់ អគ្គនាយកដ្ឋានរដ្ឋបាល
- គ្រប់គ្រង ចាត់ចែងបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកអណ្ដែតដែលបម្រើការងារនៅអគ្គនាយក ដ្ឋានរដ្ឋបាល
- គ្រប់គ្រងបណ្ណាល័យ និងបណ្ណាសារដ្ឋានរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- រៀបចំរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល តាមគោលការណ៍កំណត់
- បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។
នាយកដ្ឋានរដ្ឋបាល សរុប មានរចនាសម្ព័ន្ធ ដូចខាងក្រោម ៖
១. ការិយាល័យរដ្ឋបាល
២. ការិយាល័យសរុប
៣. ការិយាល័យជំនួយការ
៤. ការិយាល័យតម្កល់ឯកសារ។
១-ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖
- រៀបចំ គ្រប់គ្រង និងចាត់ចែងលិខិតស្នាមរដ្ឋបាលចេញចូល និងឯកសារនានាដែលពាក់ព័ន្ធនឹងការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល
- ពិនិត្យលិខិត និងឯកសារនានារបស់នាយកដ្ឋានជំនាញ និងធ្វើកំណត់បង្ហាញដាក់ជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានរដ្ឋបាល ពិនិត្យ និងសម្រេច
- រៀបចំទុកដាក់ និងថែរក្សាឯកសារ របាយការណ៍ លិខិតស្នាមនានារបស់អគ្គនាយកដ្ឋានរដ្ឋបាល
- បំពេញការងារពាក់ព័ន្ធនឹងការងារនីត្យានុកូលកម្មលើលិខិតស្នាមរដ្ឋបាលផ្សេងៗ
- គ្រប់គ្រងត្រារបស់អគ្គនាយកដ្ឋានរដ្ឋបាល
- ផលិត បោះពុម្ពឯកសារ លិខិតស្នាមរដ្ឋបាលចាំបាច់មួយចំនួនរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- ធ្វើការងារពិធីការ ទំនាក់ទំនងសាធារណៈ និងរៀបចំកិច្ចប្រជុំផ្សេងៗ
- រៀបចំកសាងផែនការអំពីតម្រូវការថវិកា មធ្យោបាយ សម្ភារ របស់អគ្គនាយកដ្ឋានរដ្ឋបាល
- ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- គ្រប់គ្រងមធ្យោបាយ សម្ភារ និងថវិកាសម្រាប់ប្រើប្រាស់ក្នុងអគ្គនាយកដ្ឋានរដ្ឋបាល
- ថែទាំ ត្រួតពិនិត្យបរិស្ថាន អនាម័យ អគារ គ្រឿងសង្ហារឹម សម្ភារការិយាល័យ សណ្តាប់ធ្នាប់ យានយន្ត ព្រមទាំងចាត់ចែងចំណតយានយន្តនៅក្នុងអគ្គនាយកដ្ឋានរដ្ឋបាល
- គ្រប់គ្រង និងចាត់ចែងមន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតដែលបម្រើការងារនៅអគ្គនាយកដ្ឋានរដ្ឋបាល
- បូកសរុប និងធ្វើសេចក្តីរាយការណ៍អំពីវត្តមាន និងអវត្តមានរបស់មន្រ្តី បុគ្គលិកនៃអគ្គនាយកដ្ឋានរដ្ឋបាលជូនអគ្គនាយកតាមការកំណត់
- ទទួលបន្ទុកលើការងារដែលទាក់ទងនឹងបុគ្គលិក និងបេសកកម្មនៅក្នុងនាយកដ្ឋាន
- រៀបចំសំណើសុំទូទាត់ប្រាក់ និងប្រេងឥន្ធនៈបេសកកម្មរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលនិងមន្ត្រីនៅក្នុងនាយកដ្ឋាន
- បូកសរុបរបាយការណ៍របស់នាយកដ្ឋានជាទៀងទាត់តាមគោលការណ៍កំណត់
- បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
២-ការិយាល័យសរុប មានភារកិច្ចដូចខាងក្រោម ៖
- រៀបចំរបាយការណ៍បូកសរុបលទ្ធផល និងទិសដៅការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលតាមគោលការណ៍កំណត់
- ផ្សព្វផ្សាយអំពីសកម្មភាព សមិទ្ធផលការងារ និងព័ត៌មានផ្សេងៗរបស់អគ្គនាយកដ្ឋានរដ្ឋបាលតាមគេហទំព័រ ទូរសារ សារអេឡិចត្រូនិច និងបណ្តាញផ្សព្វផ្សាយនានា
- សហការរៀបចំសន្និបាត សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗរបស់អគ្គនាយកដ្ឋានរដ្ឋបាល
- បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ឲ្យ។
៣-ការិយាល័យជំនួយការ មានភារកិច្ចដូចខាងក្រោម ៖
- រៀបចំឯកសារការងារជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល
- ពិនិត្យទម្រង់លិខិតរដ្ឋបាល អក្ខរាវិរុទ្ធ និងឯកសារនានា មុនដាក់ជូនថ្នាក់ដឹកនាំអគ្គនាយកដ្នានរដ្ឋបាលពិនិត្យ សម្រេច
- ពិនិត្យ បកប្រែលិខិតស្នាម និងឯកសារនានាពីភាសារបរទេសមកជាភាសារខ្មែរជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានរដ្ឋបាល
- សហការជាមួយនាយកដ្ឋានជំនាញក្នុងការរៀបចំសុន្ទរកថា ឯកសារជំនួយស្មារតីជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល
- រៀបចំកម្មវិធីការងារប្រចំាថ្ងៃ សប្តាហ៍ និងការប្រជុំរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល
- ធ្វើការងារពិធីការ និងទទួលភ្ញៀវដែលមកជួបទំនាក់ទំនង និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល
- ចងក្រង រៀបចំទុកដាក់ឯកសារសម្រាប់ការបំពេញការងារជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល
- បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។
៤-ការិយាល័យតម្កល់ឯកសារ មានភារកិច្ចដូចខាងក្រោម ៖
- ប្រមូល និងចងក្រងលិខិតស្នាម ឯកសារពាក់ព័ន្ធផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តដែលត្រូវតម្កល់ទុកពីនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្នុងគោលបំណងដើម្បីថែរក្សា និងគ្រប់គ្រងឲ្យបានត្រឹមត្រូវតាមការកំណត់
- សហការជាមួយអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងបណ្ណាល័យលេខាធិការដ្ឋានគ.ជ.អ.ប ដើម្បីរៀបចំតម្កល់ និងប្រមូលចងក្រងឯកសារសម្រាប់បម្រើឲ្យការសិក្សាស្រាវជ្រាវ
- រៀបចំកន្លែងតម្កល់លិខិតស្នាម និងឯកសារនានាឲ្យបានសមស្រប ដើម្បីធានាបាននូវសុវត្ថិភាព
- ណែនាំ និងគាំទ្រដល់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីការរៀបចំ ថែរក្សា និងគ្រប់គ្រងឯកសារនានា
- បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។