នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត

ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត  ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្ត ការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខណ្ឌ និងខេត្តនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត

នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ លើការងារសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត។
នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត មានភារកិច្ចដូចខាងក្រោម៖
– រៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សិក្សា រៀបចំ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សហការ និងផ្ដល់យោបល់ក្នុងការរៀបចំក្របខណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងទីប្រជុំជន
– គាំទ្រ និងតាមដានលើការងារកសាងនិងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ព្រមទាំងគម្រោងកម្មវិធីនានារបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សហការក្នុងការគាំទ្រ និងតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សហការសម្របសម្រួល និងកៀរគរអ្នកពាក់ព័ន្ធនានា និងវិស័យឯកជនដើម្បីគាំទ្រដល់ការ ផ្តល់សេវា និងការអភិវឌ្ឍនៅរាជធានី ខណ្ឌ និងខេត្ត
– តាមដាន ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព អន្ដរាគមន៍ និងគាំទ្រការអនុវត្តការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សិក្សា និងលើកយោបល់អំពីការបង្កើត ការលុបចោល ការកែសម្រួលព្រំប្រទល់រដ្ឋបាល និងការកំណត់ឈ្មោះរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការលុបចោល ឬការបង្កើតភូមិ
– សហការ និងគាំទ្រដល់ការងារកិច្ចសហប្រតិបត្តិការរវាងរាជធានី ខេត្ត ជាមួយខេត្ត ក្រុងនៃបណ្ដាប្រទេសនានា
– ជំរុញ និងលើកទឹកចិត្តឲ្យរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ធ្វើកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងរាជធានី ខេត្ត និងខណ្ឌ ជាមួយរដ្ឋបាលប្រភេទផ្សេងៗទៀត
– រៀបចំស្ថិតិឈ្មោះរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ
– សិក្សា និងលើកយោបល់អំពីការបង្កើត ឬការដំឡើង ការលុបចោល ការបិទ និងការគ្រប់គ្រងច្រកទ្វារព្រំដែនគ្រប់ប្រភេទ
– ពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ច ការងារសង្គមកិច្ច ការងារដីធ្លី ការងារ បរិស្ថាន ការងារធនធានធម្មជាតិ និងការងារវិនិយោគរបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– ពិនិត្យ និងលើកសំណើសុំផ្តល់ប័ណ្ណសរសើរ មេដាយស្ថាបនាជាតិ និងគោរម្យងារឧកញ៉ាជូនសប្បុរសជន
– រៀបចំសំណើសុំឆ្លាក់ត្រា គ្រប់គ្រងត្រា និងការប្រើប្រាស់ត្រារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត និងនាយកដ្ឋាន តាមគោលការណ៍កំណត់
– ពិនិត្យ វាយតម្លៃលើកិច្ចដំណើរការប្រជុំរបស់ក្រុមប្រឹក្សារាជធានី ខណ្ឌ និងខេត្ត
– គ្រប់គ្រងបុគ្គលិក និងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ និងអចលនទ្រព្យរបស់នាយកដ្ឋាន
– រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
– បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។

នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត មានរចនាសម្ព័ន្ធដូចខាងក្រោម ៖
១. ការិយាល័យរដ្ឋបាល
២. ការិយាល័យកិច្ចការទូទៅ
៣. ការិយាល័យអភិវឌ្ឍន៍រាជធានី ខណ្ឌ និងខេត្ត
៤. ការិយាល័យកិច្ចសហប្រតិបត្តិការ
៥. ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

១.ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖
– ការងារលិខិតចេញចូល ការងាររបៀប និងឯកសារ
– រៀបចំ ចាត់ចែង និងបែងចែកលិខិតស្នាមជូនការិយាល័យជំនាញនានា
– ចាត់ចែងផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តនានា
– ទទួលខុសត្រូវលើការងារដែលពាក់ព័ន្ធនឹងបុគ្គលិក និងបេសកកម្មនៅក្នុងនាយកដ្ឋាន
– គ្រប់គ្រងបញ្ជីចលនទ្រព្យ និងអចលនទ្រព្យរបស់នាយកដ្ឋាន រួមទាំងការថែទាំ ការជួសជុល និងការងារអនាម័យ
– រៀបចំគម្រោងចំណាយ និងតម្រូវការឧបករណ៍ មធ្យាបាយ សម្ភារ និងថវិកាសម្រាប់ដំណើរការការងារនៅក្នុងនាយកដ្ឋាន
– ពិនិត្យ និងលើកសំណើផ្តល់ប័ណ្ណសរសើរ មេដាយស្ថាបនាជាតិ និងគោរម្យងារជូនសប្បុរសជន
– ចាត់ចែងការងារពិធីការ និងសម្របសម្រួលរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងពិធីផ្សេងៗ
– សម្របសម្រួល បែងចែកព័ត៌មាន និងទំនាក់ទំនងការងារទូទៅរបស់នាយកដ្ឋាន
– រៀបចំទុកដាក់ និងថែរក្សាឯកសារនៅក្នុងនាយកដ្ឋានឲ្យមានរបៀបរៀបរយ និងគង់វង្ស
– បូកសរុបរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
– បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

២.ការិយាល័យកិច្ចការទូទៅ មានភារកិច្ចដូចខាងក្រោម៖
– សហការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សម្របសម្រួលការងារជាមួយក្រសួង សា្ថប័នពាក់ព័ន្ធក្នុងការគាំទ្រដល់ការអនុវត្តតួនាទី ភារកិច្ច របស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សហការ និងផ្តល់យោបល់ក្នុងការរៀបចំក្របខណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការគ្រប់គ្រងទីប្រជុំជន
– ពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ច ការងារសង្គមកិច្ច ការងារដីធ្លី ការងារ បរិស្ថាន ការងារធនធានធម្មជាតិ និងការងារវិនិយោគរបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សិក្សា និងលើកយោបល់អំពីការបង្កើត ការលុបចោល ការកែសម្រួលព្រំប្រទល់រដ្ឋបាល និងការកំណត់ឈ្មោះរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការលុបចោល ឬការបង្កើតភូមិ
– រៀបចំគោលការណ៍ និងក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងការបង្កើត ការលុបចោល និងការកែសម្រួលព្រំប្រទល់រដ្ឋបាល
– រៀបចំសំណើសុំឆ្លាក់ត្រា គ្រប់គ្រងត្រា និងការប្រើប្រាស់ត្រារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
– រៀបចំស្ថិតិឈ្មោះរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ
– ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងាររបស់ការិយាល័យតាមគោលការណ៍កំណត់
– បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៣.ការិយាល័យអភិវឌ្ឍន៍រាជធានី ខណ្ឌ និងខេត្ត មានភារកិច្ចដូចខាងក្រោម ៖
– សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍គោលការណ៍ និងនីតិវិធីពាក់ព័ន្ធនឹងការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់រាជធានី ខណ្ឌ និងខេត្ត
– សហការក្នុងការរៀបចំព័ត៌មានទិន្នន័យសម្រាប់គាំទ្រដល់រាជធានី ខណ្ឌ និងខេត្តក្នុងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ
– គាំទ្រ និងតាមដានលើការងារកសាង និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ រាជធានី ខណ្ឌ និងខេត្ត
– រៀបចំយន្តការនិងនីតិវិធីនៃការរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍របស់រាជធានី ខណ្ឌ និងខេត្តតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងរបស់រាជធានី ខណ្ឌ និងខេត្ត
– សហការក្នុងការរៀបចំ គាំទ្រ និងតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សហការសម្របសម្រួល និងកៀរគរអ្នកពាក់ព័ន្ធនានា និងវិស័យឯកជនដើម្បីគាំទ្រដល់ការ ផ្តល់សេវា និងការអភិវឌ្ឍនៅរាជធានី ខណ្ឌ និងខេត្ត
– សហការក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីថ្នាក់រាជធានី ប្លង់គោល ប្រើប្រាស់ដីថ្នាក់ខណ្ឌ និងផែនការរៀបចំដែនដីថ្នាក់ខេត្ត
– ធ្វើរបាយការណ៍ស្ដីពីលទ្ធផលការងាររបស់ការិយាល័យតាមគោលការណ៍កំណត់
– បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៤.ការិយាល័យកិច្ចសហប្រតិបត្តិការ មានភារកិច្ចដូចខាងក្រោម ៖
– រៀបចំ និងចាត់ចែងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងខេត្តនៅជាប់ព្រំដែន ជាមួយខេត្តនៃប្រទេសជិតខាង
– ជំរុញ និងលើកទឹកចិត្តឲ្យរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ធ្វើកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងរាជធានី ខេត្ត និងខណ្ឌ ជាមួយរដ្ឋបាលប្រភេទផ្សេងៗទៀត
– សម្របសម្រួល និងរៀបចំផែនការស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជធានី ខណ្ឌ និងខេត្ត ជាមួយខេត្ត ក្រុងនៃបណ្តាប្រទេសនានា
– ពិនិត្យ និងផ្តល់យោបល់អំពីខ្លឹមសារកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នារវាងរាជធានី ខណ្ឌ និងខេត្ត ជាមួយខេត្ត ក្រុងនៃបណ្តាប្រទេសនានា និងស្ថាប័នពាក់ព័ន្ធនានា
– សហការផ្តល់ការកសាងសមត្ថភាពដល់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្តអំពីកិច្ចការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងចូលរួមក្នុងសកម្មភាពការងារអាងទន្លេមេគង្គ និងការងារ ផ្សេងៗក្នុងក្របខណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ
– រៀបចំគោលការណ៍ ក្របខណ្ឌច្បាប់ និងវិធានការនានាពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលច្រកទ្វារព្រំដែន
– សិក្សា និងលើកយោបល់អំពីការបង្កើត ឬការដំឡើង ការលុបចោល ការបិទ និងការគ្រប់គ្រងច្រកទ្វារព្រំដែនគ្រប់ប្រភេទ
– តាមដាន និងត្រួតពិនិត្យការគ្រប់គ្រងសកម្មភាពការងាររបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រទូទាំងប្រទេស
– ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងាររបស់ការិយាល័យតាមគោលការណ៍កំណត់
– បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៥.ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ មានភារកិច្ចដូចខាងក្រោម ៖
– តាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីសមត្ថភាព ធនធាន និងដំណើរការបំពេញការងារ របស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– សិក្សា រៀបចំ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– រៀបចំគោលការណ៍ និងនីតិវិធីពាក់ព័ន្ធនឹងការរៀបចំដីកា សេចក្តីសម្រេច និងលិខិតបទដ្ឋាន គតិយុត្តនានារបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– តាមដាន និងត្រួតពិនិត្យនីត្យានុកូលភាពលើដីកា សេចក្តីសម្រេច និងសកម្មភាពការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– អន្តរាគមន៍ និងគាំទ្រដល់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– គាំទ្រដល់ដំណើរការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
– ពិនិត្យ វាយតម្លៃលើកិច្ចដំណើរការប្រជុំរបស់ក្រុមប្រឹក្សារាជធានី ខណ្ឌ និងខេត្ត
– រៀបចំ និងចងក្រងប្រព័ន្ធទិន្នន័យមូលដ្ឋានរាជធានី ខណ្ឌ និងខេត្ត
– ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងតាមដាន ត្រួតពិនិត្យ វាយតម្លៃការយល់ដឹងអំពីការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត
– សម្របសម្រួលរៀបចំ និងតាមដានការអនុវត្តផែនការសកម្មភាពការងារ និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
– ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងាររបស់ការិយាល័យតាមគោលការណ៍កំណត់
– បំពេញការងារផ្សេងៗដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។