សម្តេចក្រឡាហោម ស ខេង ដឹកនាំគណប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៣ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំស្តីពី វិស័យសន្តិសុខនៃប្រទេសទាំងពីរ

នារសៀលថ្ងៃអង្គារ៍ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណប្រតិភូនៃក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ត្រៀមលក្ខណៈក្នុងអង្គប្រជុំទ្វេរភាគី រវាងក្រសួងសន្តិសុខសាធារណៈ នៃ ស.ប.ប និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា ។

​ថ្លែងប្រាប់អ្នកសារ​ព័ត៌មានមុននឹងឡើងយន្តហោះ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ជំនួយការផ្ទាល់សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នៅក្នុងដំណើទស្សនកិច្ចនោះសម្តេច ស ខេង នឹងជួបជាមួយលោក ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ច​ប្រជុំជាច្រើន ជាមួយភាគីឡាវទាក់ទងនឹងបញ្ហាសន្តិសុខនៃប្រទេសទាំងពីរ។

​ក្នុងកិច្ចប្រជុំនោះភាគីកម្ពុជា និងឡាវនឹងខិតខំធ្វើយ៉ាងណាឲ្យសន្តិសុខនៃប្រទេស ក៏ដូចជាតាមបណ្តោយព្រំដែនទាំងពីរ កាន់តែមានល្អប្រសើបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ នៃប្រទេសទាំងពីរក្នុងការប្រកមមុខរបរផ្សេង។។

ភាគីទាំងពីរក៏នឹងលើកអំពីបញ្ហាគ្រឿងញៀន ដែលបានចរាចរណ៍ឆ្លងកាត់ តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ហើយនឹងខិតខំរួមគ្នាទប់ស្កាត់ នូវបទល្មើសផ្សេងៗជាដើម។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់