សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមពិធីប្រកាសផ្ទេរភារកិច្ចអភិបាលនៃគណៈអភិបាលខេត្តកំពត

ពិធីផ្ទេរប្រកាសភារកិច្ចឯកឧត្តម ចាន់ ចេស្តា ពីអភិបាលនៃគណៈអភិបាលខេត្តកំពត ឲ្យមកបម្រើការងារនៅក្របខ័ណ្ឌដើមវិញ និងតែងតាំងឯកឧត្តម ជាវ តាយ ជាអភិបាល នៃគណៈអភិបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ០៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តកំពត មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ តំណាងស្ថាប័នតុលាការ និងអ្នករាជការជុំវិញខេត្ត ប្រមាណ ៣៥០នាក់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់