កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី១ របស់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាល សម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ (PCDTM)

នារសៀល៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៤៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី១ របស់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាល សម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ (PCDTM)។

១. មតិចាប់ផ្តើម (១០នាទី)

  • មតិចាប់អារម្មណ៍ដោយលោក Miura Junichi អនុប្រធានតំណាងអង្គការចៃការប្រចាំកម្ពុជា
  • មតិបើកដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

២. បទបង្ហាញស្តីពីដំណើការនៃការអនុវត្តគម្រោង (២០នាទី)

  • ដោយ លោក សូ មុនីរក្សា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងជាប្រធានគម្រោង PCDTM

៣. បទបង្ហាញស្តីពីការកែសម្រួលគម្រោង​ (២០នាទី)

  • ដោយ លោក សូ មុនីរក្សា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងជាប្រធានគម្រោង PCDTM
    • តារាងម៉ាទ្រិច (Project Design Matrix)
    • ផែនការប្រតិបត្តិការ (Plan of Operation)

៤. របាយការណ៍ដោយក្រុមបេសកកម្ម (១៥នាទី)

  • ដោយលោកបណ្ឌិត TAKEDA Nobuhisa 

៥. ការពិភាក្សាទៅលើ៖

  • តារាងម៉ាទ្រិច (PDM) និងផែនការប្រតិបត្តិការ (PO) ដែលបានកែសម្រួល
  • ការធានាកញ្ចប់ថវិកាសម្រាប់ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ
  • ការបែងចែកតួនាទីភារកិច្ចរវាងនាយកដ្ឋានបណ្តុះបណ្តាល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន
  • បញ្ហាផ្សេងៗ

៦. ពិធីបិទ

  • បិទកិច្ចប្រជុំដោយ ឯកឧត្តម ប្រាក់ សំអឿន

៧. ការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់