សកម្ម​ភាពចុះអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល សម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ (PCDTM)​

កាលពីថ្ងៃអង្គារ ០៧រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២០៥៦២ ត្រូវនឹងថ្ងៃ​ទី០៥ ខែមិថុនា​ ឆ្នាំ២០១៨ ក្រុម​ការងារ​នៃ​នាយកដ្ឋានបណ្ដុះបណ្ដាល​ បាន​ចុះ​អនុវ​ត្តសកម្ម​ភាពរបស់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល សម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ (PCDTM)​ ក្រោមការ​គាំទ្រ​ដោយអង្គការ​ JICA​ ជប៉ុនដើម្បីចុះប្រមូលទិន្នន័យជាក់ស្តែងសម្រាប់យកមកសរសេរជាករណីសិក្សាលើប្រធានបទ៖ ការផ្តល់​សេវា​​អត្រា​នុកូលដ្ឋាន ការរៀបចំវេទិកាសាធារណៈ សេវាលើការចេញលិខិតបញ្ជាក់ និងការ​ផ្សព្វ​ផ្សាយ​អំពីការ​ថែរក្សា​អនាម័យ និងសុខភាព​។ ការចុះប្រមូល​ទិន្នន័យពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទាំងអស់នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​​សង្កាត់​ចំនួន​បួន នៃ​ក្រុង​ក្រចេះ ឃុំ​ចំនួនបួន​ នៃ​ស្រុក​ចិត្របុរី និង​ឃុំ​ចំនួន​ពីរនៃ​ស្រុក​ព្រែកប្រសព្វ​ នៅក្នុង​ខេត្តក្រចេះ។ សកម្មភាពចុះសម្ភាសន៍​នេះ​ធ្វើ​ឡើង​រយៈពេល​០៣ថ្ងៃ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៥​ដល់​ថ្ងៃ​ទី​០៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់