សាលាជាតិរដ្ឋបាលមូលដ្ឋាន(NASLA)បើកវគ្គបណ្តុះបណ្តាលលើកដំបូងស្តីពី “ការគ្រប់គ្រងសម្រាប់អភិបាលក្រុង ស្រុក ខណ្ឌ”

 

នាព្រឹកថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សាលាជាតិរដ្ឋបាលមូលដ្ឋាន(NASLA) បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងសម្រាប់អភិបាលក្រុង ស្រុក ខណ្ឌ” នាមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកម្ពុជា-កូរ៉េ ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប(NCDD) រួមជាមួយលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន(NASLA)​ និងជា​ប្រធាន​នាយកដ្ឋាន​បណ្តុះបណ្តាល ក្រសួងមហាផ្ទៃ​ និងលោក Robert A. Boothe តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ វគ្គបណ្តុះបណ្តាលនេះ​មាន​រយៈ​ពេល​១០ថ្ងៃ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពីធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) និងលេខាធិការដ្ឋាន​គ.ជ.អ.ប​ សម្រាប់ក្រុមគោលដៅជាអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងពង្រឹងសមត្ថភាព​ដឹកនាំ គ្រប់គ្រងរបស់អភិបាលក្រុង ស្រុក ខណ្ឌ ដោយផ្ដោតលើ៖

  • ការយល់ដឹងអំពីគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ
  • ការអនុវត្តតួនាទី ភារកិច្ចដោយឈរលើគោលការណ៍នៃអភិបាលកិច្ចល្អ
  • ការធ្វើសេចក្ដីសម្រេចជាយុទ្ធសាស្រ្ត
  • ការដឹកនាំ គ្រប់គ្រងការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់