នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ

នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ លើការងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ មានភារកិច្ចដូចខាងក្រោម ៖

  • ­សិក្សារៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង​គណ​ប​ក្ស​​​​នយោ​​បាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
  • ពិនិត្យ និងលើកយោបល់លើសំណើសុំបង្កើត ឬចុះបញ្ជី ឬលុបឈ្មោះគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
  • ពិនិត្យ និងលើកយោបល់លើសំណើសុំធ្វើវិសោធនកម្មលក្ខន្ដិកៈ ឬកែប្រែ ឬប្ដូរឈ្មោះ ឬសញ្ញា​សម្គា​ល់ ឬរួមបញ្ចូលគ្នា ឬធ្វើសម្ព័ន្ធភាពរបស់គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​ រដ្ឋា​ភិ​បាល និងសហគមន៍ជនជាតិដើមភាគតិច
  • តាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្ដិកៈរបស់​គណ​បក្ស​​នយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
  • ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារគណបក្សនយោបាយ សមា​គ​ម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច
  • គាំទ្រដល់ការបង្កើត និងកិច្ចដំណើរការរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំផែនការសកម្មភាព​ និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • រៀបចំរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។

នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ មានរចនាសម្ព័ន្ធដូចខាងក្រោម ៖

១.  ការិយាល័យរដ្ឋបាល

២.  ការិយាល័យកិច្ចការសមាគម

៣.  ការិយាល័យកិច្ចការអង្គការមិនមែនរដ្ឋាភិបាល

៤.  ការិយាល័យកិច្ចការគណបក្សនយោបាយ។

១-ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម

  • ទទួលបន្ទុកការងាររបៀប លិខិតស្នាមចេញ ចូល ទូរស័ព្ទ ទូរសារ បោះពុម្ភ និងថតចម្លងឯក​សា​រ
  • រៀបចំ គ្រប់គ្រង និងចាត់ចែងលិខិតស្នាមរដ្ឋបាល
  • រៀបចំកាលវិភាគការងារ កិច្ចប្រជុំ ពិធីការ និងពិធីនានារបស់នាយកដ្ឋាន
  • ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព័ត៌មាននានារបស់នាយកដ្ឋាន
  • ­ទទួលបន្ទុកលើការងារដែលទាក់ទងនឹងបុគ្គលិក និងបេសកកម្មក្នុងនាយកដ្ឋាន
  • ­រៀបចំផែនការអំពីតម្រូវការមធ្យោបាយ សម្ភារ​ និងថវិការបស់នាយកដ្ឋាន
  • ­សហការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • ­សហការ និងសម្របសម្រួលជាមួយការិយាល័យនានាចំណុះនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បី​រៀបចំលិខិតស្នាម ឬកិច្ចការផ្សេងៗ
  • ­ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន
  • គ្រប់គ្រងសម្ភារ បរិក្ខា ថវិកា និងមធ្យោបាយ​​​​​​​​របស់​នាយកដ្ឋាន
  • រក្សាទុកដាក់ឯកសារច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត និង​គោលការ​ណ៍​​​ណែនាំនានា
  • ­បូកសរុបរបាយការណ៍លទ្ធផលការងាររបស់នាយកដ្ឋានតាមគោលការណ៍កំណត់
  • ­បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

២-ការិយាល័យកិច្ចការសមាគម មានភារកិច្ចដូចខាងក្រោម ៖

  • សិក្សា រៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធី​នានា​ពាក់​ព័​ន្ធ​​​នឹងសមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
  • ពិនិត្យ និងលើកយោបល់លើសំណើសុំចុះបញ្ជី ឬលុបឈ្មោះ ឬវិសោធនកម្មលក្ខន្តិកៈ ឬទទួល​ស្គាល់​សមាសភាពថ្មី ឬប្តូរឈ្មោះ ឬប្តូរសញ្ញាសម្គាល់ ឬបើកទីស្នាក់ការសាខា ឬផ្លាស់ប្តូរ​ទីស្នាក់​​ការ​កណ្តាលរបស់សមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ
  • ពិនិត្យ និងលើកយោបល់លើសំណើសុំផ្សព្វផ្សាយច្បាប់ ឬបើកវគ្គបណ្តុះបណ្តាល ឬធ្វើវេទិកា​សម្តែងមតិ ឬធ្វើសិក្ខាសាលា ឬធ្វើសកម្មភាពផ្សេងៗរបស់សមាគម សហគមន៍​ជនជាតិ​ដើម​ភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ
  • តាមដាន ត្រួតពិនិត្យសកម្មភាព និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈ​របស់​សមាគ​ម សហគមន៍ជនជាតិដើមភាគតិច និងសមាគមក្រុមប្រឹក្សារដ្ឋបាល​ថ្នាក់​ក្រោម​ជា​តិ
  • សហការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តសកម្មភាពរបស់សមាគម សហ​​គ​មន៍ជនជាតិដើមភាគតិច និងសមាគមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានត្រឹមត្រូវ​ស្រប​តាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈ
  • ចងក្រងស្ថិតិសមាគម សហគមន៍ជនជាតិដើមភាគតិច និងសមាគម​ក្រុមប្រឹក្សារដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ
  • បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៣-ការិយាល័យកិច្ចការអង្គការ​មិនមែនរដ្ឋាភិបាល មានភារកិច្ចដូចខាងក្រោម ៖

  • ­សិក្សា រៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា​ពាក់​ព័​ន្ធ​​​នឹង​​​អង្គការមិនមែនរដ្ឋាភិបាល
  • ពិនិត្យ និងលើកយោបល់លើសំណើសុំចុះបញ្ជី ឬលុបឈ្មោះ ឬវិសោធនកម្មលក្ខន្តិកៈ ឬ​ទទួល​ស្គាល់​សមាសភាពថ្មី ឬប្តូរឈ្មោះ ឬប្តូរសញ្ញាសម្គាល់ ឬបើកទីស្នាក់ការសាខា ឬផ្លាស់ប្តូរទីស្នាក់​ការ​​កណ្តាលរបស់អង្គការមិនមែនរដ្ឋាភិបាល
  • ពិនិត្យ និងលើកយោបល់លើសំណើសុំផ្សព្វផ្សាយច្បាប់ ឬបើកវគ្គបណ្តុះបណ្តាល ឬធ្វើវេទិកា សម្តែងមតិ ឬធ្វើសិក្ខាសាលា ឬធ្វើសកម្មភាពផ្សេងៗរបស់អង្គការមិនមែនរដ្ឋាភិបាល
  • តាមដាន ត្រួតពិនិត្យសកម្មភាព និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង​លក្ខន្តិ​កៈ​របស់អង្គ​ការ​​​មិនមែនរដ្ឋាភិបាល
  • សហការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធលើការ​អនុវត្តសកម្មភាពរបស់អង្គការ​មិន​មែន​​រដ្ឋាភិបាល ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈ
  • ចងក្រងស្ថិតិអង្គការមិនមែនរដ្ឋាភិបាល
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ឲ្យ។

៤-ការិយាល័យកិច្ចការគណបក្ស​នយោបាយ ​មានភារកិច្ចដូចខាងក្រោម ៖

  • សិក្សា រៀបចំក្របខណ្ឌគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹង​គណបក្ស​នយោ​បា​យ
  • ពិនិត្យ និងលើកយោបល់លើសំណើសុំបង្កើត ឬចុះបញ្ជី ឬលុបឈ្មោះ ឬវិសោធនកម្មលក្ខន្តិកៈ ឬ​ទទួលស្គាល់សមាសភាពថ្មី ឬប្តូរឈ្មោះ ឬប្តូរសញ្ញាសម្គាល់ ឬផ្លាស់ប្តូរទីស្នាក់ការ ឬធ្វើ សម្ព័ន្ធ​ភា​​ព ឬ​រួមបញ្ចូលគ្នា ឬកែប្រែគោលនយោបាយ ឬកែប្រែកម្មវិធីនយោបាយ​របស់      គណបក្ស​នយោបា​យ
  • តាមដាន ត្រួតពិនិត្យសកម្មភាព និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកៈ​របស់​គណប​ក្ស​​​​​នយោបាយ
  • សហការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តសកម្មភាព​របស់គណបក្ស​នយោ​បា​យឲ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាន និងលក្ខន្តិកៈរបស់គណបក្ស​នយោបាយ
  • ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារប្រចាំឆ្នាំរបស់គណបក្សនយោបាយតាមច្បាប់​​កំណត់
  • ចងក្រងស្ថិតិគណបក្សនយោបាយ
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ឲ្យ។