នាយកដ្ឋានរដ្ឋបាល សរុប

នាយកដ្ឋានរដ្ឋបាល សរុប មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លើការងាររដ្ឋបាល ការគ្រប់គ្រង ការចាត់ចែងឯកសារ ការងារបណ្ណាសារ ការរៀបចំកិច្ចប្រជុំ សន្និបាត សិក្ខាសាលា ការធ្វើរបាយការណ៍នានា និងការងារបដិសណ្ឋារកិច្ច ព្រមទាំងការងារទំនាក់ទំនង​សាធារណៈ​របស់​អគ្គនាយកដ្ឋានរដ្ឋបាល។

នាយកដ្ឋានរដ្ឋបាល សរុប មានភារកិច្ចដូចខាងក្រោម ៖

  • គ្រប់គ្រង និងចាត់ចែងលិខិតស្នាមរដ្ឋបាលចេញ ចូល ការងាររបៀប និងឯកសារផ្សេងៗ​ទៀត​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល
  • ធ្វើកិច្ចការបដិសណ្ឋារកិច្ច ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយព័ត៌មានរបស់អគ្គ​នាយក​ដ្ឋាន​
  • សហការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការបស់អគ្គនាយកដ្ឋានរដ្ឋបាល
  • រៀបចំកសាងផែនការអំពីតម្រូវការមធ្យោបាយ សម្ភាររបស់អគ្គនាយកដ្ឋានរដ្ឋបាល
  • គ្រប់គ្រងមធ្យោបាយ សម្ភារ ថវិកា និងបញ្ជីសារពើភ័ណ្ឌ ចលនទ្រព្យ អចលនទ្រព្យ របស់ អគ្គ​នាយកដ្ឋានរដ្ឋបាល
  • គ្រប់គ្រង ចាត់ចែងបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិក​អណ្ដែត​ដែលបម្រើការងារ​នៅ​អគ្គ​នា​យ​ក ​​​ដ្ឋាន​រដ្ឋបាល
  • គ្រប់គ្រងបណ្ណាល័យ និងបណ្ណាសារដ្ឋានរបស់អគ្គនាយកដ្ឋានរដ្ឋបាល
  • រៀបចំរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល តាមគោលការណ៍កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។

នាយកដ្ឋានរដ្ឋបាល សរុប មានរចនាសម្ព័ន្ធ ដូចខាងក្រោម ៖

១. ការិយាល័យរដ្ឋបាល

២. ការិយាល័យសរុប

៣. ការិយាល័យជំនួយការ

៤. ការិយាល័យតម្កល់ឯកសារ។

      ១-ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំ គ្រប់គ្រង និងចាត់ចែងលិខិតស្នាមរដ្ឋបាលចេញចូល និងឯកសារនានាដែលពាក់ព័ន្ធ​នឹង​ការងាររបស់​​អគ្គ​នាយក​ដ្ឋានរដ្ឋបាល
  • ពិនិត្យលិខិត និងឯកសារនានារបស់នាយកដ្ឋានជំនាញ និងធ្វើកំណត់បង្ហាញដាក់ជូនថ្នាក់ដឹកនាំ​​ អគ្គ​នា​យ​​ក​​ដ្ឋានរដ្ឋបាល ពិនិត្យ និងសម្រេច
  • រៀបចំទុកដាក់ និងថែរក្សាឯកសារ របាយការណ៍ លិខិតស្នាមនានារបស់អគ្គនាយកដ្ឋានរដ្ឋបាល
  • បំពេញការងារពាក់ព័ន្ធនឹងការងារនីត្យានុកូលកម្មលើលិខិតស្នាមរដ្ឋបាលផ្សេងៗ
  • គ្រប់គ្រងត្រារបស់អគ្គនាយកដ្ឋានរដ្ឋបាល
  • ផលិត បោះពុម្ពឯកសារ លិខិតស្នាមរដ្ឋបាល​ចាំបាច់​មួយចំនួន​របស់អគ្គនាយកដ្ឋានរដ្ឋបាល
  • ធ្វើការងារពិធីការ ទំនាក់ទំនងសាធារណៈ និងរៀបចំកិច្ចប្រជុំផ្សេងៗ
  • រៀបចំកសាងផែនការអំពីតម្រូវការថវិកា មធ្យោបាយ សម្ភារ របស់អគ្គនាយកដ្ឋាន​រដ្ឋបាល​
  • ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានរដ្ឋបាល
  • គ្រប់គ្រងមធ្យោបាយ សម្ភារ និងថវិកាសម្រាប់ប្រើប្រាស់ក្នុង​អគ្គនាយកដ្ឋានរដ្ឋបាល​
  • ថែទាំ ត្រួតពិនិត្យបរិស្ថាន អនាម័យ អគារ គ្រឿងសង្ហារឹម សម្ភារការិយាល័យ សណ្តាប់ធ្នាប់ យាន​យន្ត ព្រមទាំងចាត់ចែងចំណតយានយន្តនៅក្នុងអគ្គនាយកដ្ឋានរដ្ឋបាល
  • គ្រប់គ្រង និងចាត់ចែងមន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតដែលបម្រើការងារនៅអគ្គ​នាយ​ក​​ដ្ឋានរដ្ឋបាល
  • បូកសរុប និងធ្វើសេចក្តីរាយការណ៍អំពីវត្តមាន និងអវត្តមានរបស់មន្រ្តី បុគ្គលិកនៃអគ្គនាយក​ដ្ឋា​​​ន​រដ្ឋ​បាលជូនអគ្គនាយកតាមការកំណត់
  • ទទួលបន្ទុកលើការងារដែលទាក់ទងនឹងបុគ្គលិក និងបេសកកម្មនៅក្នុងនាយកដ្ឋាន
  • រៀបចំសំណើសុំទូទាត់ប្រាក់ និងប្រេងឥន្ធនៈបេសកកម្មរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល​និងមន្ត្រីនៅក្នុងនាយកដ្ឋាន
  • បូកសរុបរបាយការណ៍របស់នាយកដ្ឋានជាទៀងទាត់តាមគោលការណ៍កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

      ២-ការិយាល័យសរុប មានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំរបាយការណ៍បូកសរុបលទ្ធផល និងទិសដៅការងាររបស់អគ្គនាយក​ដ្ឋានរដ្ឋបាល​តាម​គោ​ល​​​ការណ៍កំណត់
  • ផ្សព្វផ្សាយអំពីសកម្មភាព សមិទ្ធផលការងារ និងព័ត៌មានផ្សេងៗរបស់អគ្គនាយកដ្ឋាន​រដ្ឋបាល​តាម​គេហទំព័រ ទូរសារ សារអេឡិចត្រូនិច​ និងបណ្តាញផ្សព្វផ្សាយនានា
  • សហការរៀបចំសន្និបាត សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗ​របស់អគ្គនាយក​ដ្ឋាន​​រដ្ឋបាល
  • បំពេញភារកិច្ចផ្សេងៗទៀតដែលប្រធាននាយកដ្ឋានប្រគល់ឲ្យ។

      ៣-ការិយាល័យជំនួយការ មានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំឯកសារការងារជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល​
  • ពិនិត្យទម្រង់លិខិតរដ្ឋបាល អក្ខរាវិរុទ្ធ និងឯកសារនានា មុនដាក់ជូនថ្នាក់ដឹកនាំអគ្គនាយកដ្នាន​រដ្ឋ​បាល​ពិនិត្យ សម្រេច
  • ពិនិត្យ បកប្រែលិខិតស្នាម និងឯកសារនានាពីភាសារបរទេសមកជាភាសារខ្មែរជូនថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានរដ្ឋបាល
  • សហការជាមួយនាយកដ្ឋានជំនាញក្នុងការរៀបចំសុន្ទរកថា ឯកសារជំនួយស្មារតី​ជូនថ្នាក់​ដឹក​នាំ​​អគ្គ​នាយកដ្ឋានរដ្ឋបាល​
  • រៀបចំកម្មវិធីការងារប្រចំាថ្ងៃ សប្តាហ៍ និងការប្រជុំរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល
  • ធ្វើការងារពិធីការ និងទទួលភ្ញៀវដែលមកជួបទំនាក់ទំនង និងពិភាក្សាការងារជាមួយ​ថ្នាក់​ដឹក​នាំ​អគ្គ​នាយកដ្ឋានរដ្ឋបាល
  • ចងក្រង រៀបចំទុកដាក់ឯកសារសម្រាប់ការបំពេញការងារជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋ​បាល
  • បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

      ៤-ការិយាល័យតម្កល់ឯកសារ មានភារកិច្ចដូចខាងក្រោម ៖

  • ប្រមូល និងចងក្រងលិខិតស្នាម ឯកសារពាក់ព័ន្ធផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្ត​ដែល​ត្រូវ​តម្កល់​​ទុក​ពីនាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្នុងគោលបំណងដើម្បីថែរក្សា និង​គ្រប់គ្រង​ឲ្យ​​បានត្រឹមត្រូវតាមការកំណត់
  • សហការជាមួយអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងបណ្ណាល័យលេខាធិការដ្ឋានគ.ជ.អ.​ប ដើម្បី​​រៀបចំតម្កល់ និងប្រមូលចងក្រងឯកសារសម្រាប់បម្រើឲ្យការសិក្សាស្រាវជ្រាវ
  • រៀបចំកន្លែងតម្កល់លិខិតស្នាម​ និងឯកសារនានាឲ្យបានសមស្រប ដើម្បីធានាបាន​នូវសុវត្ថិ​ភា​ព
  • ណែនាំ និងគាំទ្រដល់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងរដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ អំពីការរៀបចំ ថែរក្សា និងគ្រប់គ្រងឯកសារនានា
  • បំពេញភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។