នាយកដ្ឋានមុខងារ និងធនធាន

នាយកដ្ឋានមុខងារ និងធនធាន មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហា​ផ្ទៃ លើការងារផ្ទេរមុខងារ ធនធាន និងគាំទ្រការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាយកដ្ឋានមុខងារ និងធនធាន មានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់ការផ្ទេរមុខងារ និង​ធនធាន​ឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងយន្តការ បែបបទ និង​នីតិ​វិ​ធី​​នានា​​សម្រា​ប់​​គាំទ្រ​ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួល និងគាំទ្រដល់ក្រសួង ស្ថាប័នក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់​រដ្ឋ​បា​ល​​ថ្នាក់ក្រោមជាតិ
  • តាមដាន និងត្រួតពិនិត្យលើការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាន​នូវ​គោលការណ៍តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងការចូលរួម​របស់​ប្រជាពល​រដ្ឋ
  • សហការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញមុខងារ​ដែលបានផ្ទេរទៅឲ្យ​រដ្ឋ​បា​ល​​ថ្នាក់ក្រោមជាតិ
  • សិក្សា និងរៀបចំយន្តការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ធ្វើការសម្រុះសម្រួល និង​ដោះស្រាយពាក្យបណ្ដឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគាំទ្រលើយន្តការនៃការសម្រុះសម្រួល និងដោះស្រាយ​ពាក្យ​បណ្ដឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • រៀបចំរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។

នាយកដ្ឋានមុខងារ និងធនធាន មានរចនាសម្ព័ន្ធដូចខាងក្រោម ៖

១.  ការិយាល័យរដ្ឋបាល

២. ការិយាល័យមុខងារ និងធនធាន

៣. ការិយាល័យកិច្ចការច្រកចេញចូលតែមួយ

៤. ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

១.ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម៖

  • រៀបចំ ចាត់ចែង និងគ្រប់គ្រងរាល់លិខិតស្នាម និងឯកសារចេញ ចូលរបស់នាយកដ្ឋាន
  • គ្រប់គ្រងសម្ភារ បរិក្ខារ និងមធ្យោបាយរបស់នាយកដ្ឋាន
  • ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន
  • រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ព្រមទាំង​តម្រូវការ​សម្ភារ មធ្យោបាយ និង​បរិក្ខា​នានា​ របស់​នាយក​ដ្ឋា​​ន
  • បំពេញការងារពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តី បុគ្គលិក​ និងបេសកកម្ម​នៅក្នុង​នាយក​ដ្ឋាន
  • សម្របសម្រួលរៀបចំកិច្ចប្រជុំផ្ទៃក្នុង និងកិច្ចប្រជុំផ្សេងៗតាមផែនការកំណត់
  • គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័​យ​​​ប្រជាពលរដ្ឋ ព្រមទាំងបណ្តាញព័ត៌មានសង្គមផ្សេងៗទៀតរបស់នាយកដ្ឋាន
  • ផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចដំណើរការផ្ទេរមុខងារ ធនធាន ការផ្តល់សេវារដ្ឋបាល និង​ការ​សម្រុះសម្រួលដោះស្រាយបណ្តឹងនានារបស់​រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ទំនាក់ទំនងជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការរៀបចំកិច្ចប្រជុំ ការចុះគាំទ្រដល់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ
  • គ្រប់គ្រង ចាត់ចែង និងបោះពុម្ភនូវឯកសារផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល និង​ការផ្ទេរមុខងារ និងធនធាន
  • រៀបចំរបាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការងាររដ្ឋបាល បុគ្គលិក និង​ព័ត៌​មា​នតាមគោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

២.ការិយាល័យមុខងារ និងធនធាន មានភារកិច្ចដូចខាងក្រោម ៖

  • សិក្សា និងរៀបចំក្របខណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា​សម្រា​​​​ប់​​ការរៀបចំ និងអនុវត្តកិច្ចដំណើរការផ្ទេរមុខងារ និង​ធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់​ក្រោម​​ជាតិ
  • សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងការសិក្សា និងកំណត់​អំពី​មុខងារ និងធនធានដែលត្រូវផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាក្នុងការគាំទ្រ ការ ពិនិត្យមើល​លើការអនុវត្តតាមច្បាប់ លិខិតបទដ្ឋាន​គតិយុត្ដ និងស្តង់ដារ​នានា​ពាក់​ព័ន្ធ​នឹងការ​អនុវត្តមុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​
  • សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាក្នុងការពិនិត្យមើល​ឡើង​​វិញ​ និង​កែសម្រួលនូវ​​គោល​នយោបាយ​ លិខិតបទដ្ឋាន​គតិយុត្ដ និងគោលការណ៍​ណែនាំ​នានា​ពាក់​ព័ន្ធ​នឹង​ការរៀបចំ និងអនុវត្តកិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឲ្យ​រដ្ឋបា​ល​​ថ្នាក់​ក្រោមជាតិ​​​តាម​តម្រូវការ​ចាំបាច់
  • រៀបចំរបាយការណ៍អំពីកិច្ចដំណើរការនៃការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំងវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរ តាម​គោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៣.ការិយាល័យកិច្ចការច្រកចេញចូលតែមួយ មានភារកិច្ចដូចខាងក្រោម ៖

  • សិក្សា និងរៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងយន្តការ បែប​ប​ទ និងនីតិវិធីនានាសម្រាប់គាំទ្រការផ្តល់​សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សិក្សា និងលើកយោបល់ក្នុងការពង្រឹង និងពង្រីកការិយាល័យច្រកចេញចូលតែមួយការិយា​ល័​យ ប្រជា​ពលរដ្ឋ និងមជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំផែនការផ្សព្វផ្សាយ និងគាំទ្រការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ ការិយា​ល័យប្រជាពលរដ្ឋ មជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋ និងយន្តការផ្តល់សេវារដ្ឋបាលនៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ចុះគាំទ្រ និងផ្តល់ការណែនាំអំពីនីតិវិធីនៃការ​ផ្តល់សេវារដ្ឋបាល​របស់ការិយាល័យ​ច្រកចេញ​ចូល​​តែមួយ និងយន្តការច្រកចេញចូលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការពិនិត្យមើល​ឡើងវិញ​អំពីប្រភេទ ទំហំ តម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាលដែលបានផ្ទេរទៅ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងរៀបចំ និងកែសម្រួលនូវបែបបទ នីតិវិធី និង​លក្ខខណ្ឌភ្ជាប់នានាក្នុងការស្នើសុំសេវារដ្ឋបាលឲ្យមានភាពងាយស្រួល និងសាមញ្ញ
  • ទំនាក់ទំនង និងសហការក្នុងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និង​អ្នក​ពាក់​ព័ន្ធ​​នានា ដើម្បីជួយគាំទ្រដល់ការអនុវត្តការងារផ្តល់សេវារដ្ឋបាល និងការផ្សព្វផ្សាយ​ព័ត៌មាន​នៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ពិនិត្យ និងផ្តល់យោបល់លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីផ្តល់សេវានៅរដ្ឋបាល​ថ្នាក់​ក្រោមជាតិឲ្យមានតម្លាភាព និងគណនេយ្យភាព
  • រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រី បុគ្គលិកនៃការិយាល័យច្រកចេញ​ចូល​តែមួយ ​ការិ​យា​​ល័យប្រជាពលរដ្ឋ និងមជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋ ព្រមទាំងមន្រ្តី បុគ្គលិក ផ្តល់​សេវារដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ
  • រៀបចំរបាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរបស់ រដ្ឋ​បាលថ្នាក់ក្រោមជាតិតាមគោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៤.ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ មានភារកិច្ចដូចខាងក្រោម ៖

  • សិក្សា រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តមុខងារ និងធនធាន​ដែល​ត្រូវ​បាន​​ផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  • សិក្សា រៀបចំយន្តការផ្តល់ព័ត៌មានត្រឡប់អំពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់​ក្រោ​ម​​ជាតិ
  • រៀបចំប្រមូល និងវិភាគទិន្នន័យស្តីពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះ​ស្រាយ​ពាក្យបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • រៀបចំផែនការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ​​លើ​លទ្ធផលការងារ​នៃការផ្តល់​សេវា​រដ្ឋ​បា​ល​​ និងការអនុវត្តមុខងារ និងធនធានរបស់​រដ្ឋបាលថ្នាក់ក្រោមជាតិ
  • គ្រប់គ្រង និងរៀបចំផែនការបណ្ដុះបណ្ដាលអំពីប្រព័ន្ធគ្រប់គ្រង​ទិន្នន័យព័ត៌មានវិទ្យា
  • ​សិក្សា និងរៀបចំយន្តការ គោលការណ៍ និងនីតិវិធីនៃការទទួល និងសម្រុះសម្រួលដោះ​ស្រា​យ​​​ពាក្យបណ្តឹង​នានា​នៅរដ្ឋបាល​ថ្នាក់​ក្រោម​ជា​​តិ
  • រៀបចំផែនការកសាងសមត្ថភាព និងផ្សព្វផ្សាយអំពីយន្តការ និងនីតិវិធីនៃការទទួល និងការ​សម្រុះ​​សម្រួលដោះស្រាយពាក្យបណ្តឹង​នានា​នៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ
  • តាមដាន និងគាំទ្រលើការអនុវត្តយន្តការ​ទទួល និងសម្រុះសម្រួល​ដោះស្រាយ​ពាក្យបណ្តឹង​នានា​នៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ
  • សហការ និងសម្របសម្រួលក្នុងភាពជាដៃគូជាមួយក្រសួង ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ​នានា​ក្នុង​ការ​គាំទ្រយន្តការ​សម្រុះសម្រួល​ដោះស្រាយបណ្តឹង​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ
  • រៀបចំរបាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមរបស់នាយកដ្ឋានតាមគោលការណ៍កំណត់
  • បំពេញការងារផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។