នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានតួនាទីជាសេនាធិការឲ្យអគ្គនាយកដ្ឋាន​រដ្ឋបា​ល ក្រសួងមហាផ្ទៃ លើការងារសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖

  • គាំទ្ររដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្ដីពីការ​គ្រប់​គ្រង​រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា
  • រៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា​ដែលពាក់ព័ន្ធនឹង​ការ​អនុ​វ​ត្ត​​ការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • គាំទ្រ និងតាមដានលើការងារកសាងនិងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ព្រម​ទាំ​ង​គម្រោងកម្មវិធីនានារបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • សហការក្នុងការគាំទ្រ និងការតាមដានលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • តាមដាន ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព អន្ដរាគមន៍ និងគាំទ្រការអនុវត្តការងារ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • សម្របសម្រួលក្នុងការទប់ស្កាត់នូវសកម្មភាពដែលមានការរំលោភលើកិច្ចការ ឬការគ្រប់គ្រង​របស់​​រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • សហការជាមួយក្រសួង ស្ថាប័ន និង​អ្នក​ពាក់ព័ន្ធ​នានាក្នុងការកសាងសមត្ថ​​ភាព​ដល់រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់
  • គាំទ្រ និងសម្របសម្រួលយន្តការពិគ្រោះយោបល់ សហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន រវាង​ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • សម្របសម្រួល សហការ និងកៀរគរអ្នកពាក់ព័ន្ធនានា ព្រមទាំងវិស័យឯកជន ដើម្បី​គាំទ្រ​ដល់ការផ្តល់សេវា និងការអភិវឌ្ឍន៍នៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • ចងក្រង និងថែរក្សាគ្រប់ព័ត៌មានផ្លូវការដែលពាក់ព័ន្ធនឹងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • ថែរក្សាទុកដាក់ឯកសារច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្ត និង​គោល​​ការ​ណ៍​ណែនាំនានាដែលអនុវត្តចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • គ្រប់គ្រងឯកសារ ការងារបុគ្គលិក ហិរញ្ញវត្ថុ និងបញ្ជីសារពើភណ្ឌចលនទ្រព្យ និងអចលនទ្រព្យ របស់នាយកដ្ឋាន
  • ពិនិត្យ វាយតម្លៃលើកិច្ចដំណើរការប្រជុំរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តាមច្បាប់កំណត់
  • រៀបចំផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
  • បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កា​ត់ និង​នាយកដ្ឋាន​តាម​គោលការណ៍កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលប្រគល់ឲ្យ។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានរចនាសម្ព័ន្ធដូចខាងក្រោម ៖

១. ការិយាល័យរដ្ឋបាល

២.  ការិយាល័យអភិវឌ្ឍន៍គោលនយោបាយ

៣.  ការិយាល័យហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់

៤. ការិយាល័យផែនការក្រុង ស្រុក ឃុំ សង្កាត់

៥. ការិយាល័យគាំទ្រគម្រោងក្រុង ស្រុក ឃុំ សង្កាត់

៦. ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃក្រុង ស្រុក ឃុំ សង្កាត់។

១-ការិយាល័យរដ្ឋបាល មានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំកាលវិភាគការងារ កិច្ច​ប្រជុំ ពិធីការ និងទំនាក់ទំនងសាធារណៈ
  • ទទួលបន្ទុកលើការងារដែលទាក់ទងនឹងបុគ្គលិក និងបេសកកម្ម​នៅក្នុងនាយកដ្ឋាន
  • គ្រប់គ្រង និងចាត់ចែងមន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិក​អណ្តែត​ដែលបម្រើ​ការងារ​នៅនា​យ​ក​ដ្ឋា​ន
  • ទទួលការងារ​របៀប លិខិតស្នាម ការបោះពុម្ព និងថតចម្លងឯកសារ
  • ទទួល និងតាមដានលិខិតចេញចូល ទូរស័ព្ទ ទូរសារ និងសារអេឡិកត្រូនិច
  • សហការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិការបស់នាយកដ្ឋាន
  • រៀបចំផែនការអំពីតម្រូវការមធ្យោបាយ សម្ភារ និងថវិការបស់នាយកដ្ឋាន
  • ធ្វើបញ្ជីសារពើភ័ណ្ឌ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌចលនទ្រព្យ អចលនទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់នាយកដ្ឋាន
  • ចាត់ចែង និងផ្គត់ផ្គង់​មធ្យោបាយ​ សម្ភារ និងថវិកាសម្រាប់​ការងារ​របស់​នាយកដ្ឋាន​
  • គ្រប់គ្រង និង​ថែរក្សា​សុវត្ថិភាពយានយន្ត សង្ហារឹម សម្ភារ និងបរិក្ខារ​ផ្សេងៗ​របស់នាយក​ដ្ឋា​ន
  • រក្សាទុកដាក់ឯកសារច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស លិខិតបទ​ដ្ឋាន​ និង​គោលការណ៍​ណែ​នាំ​នានាដែល​អនុវត្ត​ចំពោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • គ្រប់គ្រងគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់នាយកដ្ឋាន
  • បូកសរុបរបាយការណ៍របស់នាយកដ្ឋានតាមគោលការណ៍កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

២-ការិយាល័យ​អភិវឌ្ឍន៍គោលនយោបាយ​ មានភារកិច្ចដូចខាងក្រោម ៖

  • សិក្សា និងរៀបចំគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា​ដែល​ទាក់​ទ​ង ​​នឹង​ការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • ពិនិត្យ និងផ្តល់យោបល់អំពី ៖
    • ក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់​ដែល​ទាក់​ទ​ង​​នឹង​ការអនុវត្តការងាររបស់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
    • សមត្ថភាពធនធានមនុស្ស កិច្ចដំណើរការ និងតម្រូវការអភិវឌ្ឍរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
    • ការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្ត ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
    • កិច្ចព្រមព្រៀងផ្តល់សេវារួមគ្នាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងរដ្ឋបាលរាជធានី ខេត្ត
    • ការអនុវត្តគោលនយោបាយកំណែទម្រង់តាមវិស័យដែលពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
  • សិក្សាស្រាវជ្រាវ និងលើកសំណើកែសម្រួលច្បាប់ និងលិខិតបទដ្ឋាននានាដែល​ពាក់ព័ន្ធ​នឹង ​រដ្ឋ​បាល​ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យមានសង្គតិភាពជាមួយគោលនយោបាយវិមជ្ឈការ និង​វិសហមជ្ឈការ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្តី​ពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
  • រៀបចំការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៣-ការិយាល័យ​ហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់ ​មានភារកិច្ចដូចខាងក្រោម ៖

  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធី​នៃការ​គ្រប់​​គ្រង​ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • ណែនាំ និងតម្រង់ទិសអំពីការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • សហការ គាំទ្រ និងតាមដានលើការងារគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កា​ត់
  • សហការ គាំទ្រនៅក្នុងការរៀបចំ គ្រប់គ្រង និង​ថែរក្សាបញ្ជីសារពើភណ្ឌចលនទ្រព្យ​ និង​អចលន​ទ្រព្យ​​របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់​
  • គាំទ្រ និងតាមដានលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធាន​មូលនិធិ​ក្រុង ស្រុក ឃុំ សង្កាត់
  • គាំទ្រ និងតាមដានលើការគ្រប់គ្រងចំណូល​ និង​ចំណាយ​របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់​
  • តាមដាន និងចាត់ចែង​ការផ្ទេរ​ធនធាន​មូលនិធិក្រុង ស្រុក ឃុំ សង្កាត់​
  • ពិនិត្យ​ការអនុវត្ត​តាមល័ក្ខខ័ណ្ឌ​នានាដើម្បី​ឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់​ អាច​ទទួល​បាន​​​ថវិកា​វិភាជន៍​ពីមូលនិធិ និងលើកសំណើ​អនុញ្ញាតការផ្ទេរថវិកា​វិភាជន៍​ទៅ​ឃុំ សង្កាត់
  • អន្តរាគមន៍ដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ​ក្នុងការ​រៀបចំថវិកា​ប្រចាំឆ្នាំរបស់ខ្លួន​ឲ្យ​បាន​​សម​ស្រប​
  • ត្រួតពិនិត្យ​រាល់​សកម្មភាព​អនុវត្ត​លិខិត​បទដ្ឋានគតិយុត្ត​ស្តីពីហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់​
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៤-ការិយាល័យផែនការក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖

  • សហការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធី​នៃការ​កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី វិនិយោគរបស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់
  • ណែនាំ និងតម្រង់ទិសអំពីលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការកសាងផែនការអភិវឌ្ឍន៍ និង​កម្មវិធីវិនិយោគដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • គាំទ្រ និងតាមដានលើការងារកសាង និងអនុវត្តផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • ផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ដល់ អ្នកពាក់ព័ន្ធនានាដើម្បីផ្តល់ការគាំទ្រ
  • សម្របសម្រួល និងកៀរគរដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនដើម្បីផ្តល់ការ គាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៥-ការិយាល័យគាំទ្រគម្រោងក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖

  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធី​នៃការ​អនុវត្តគម្រោ​ងក្រុង ស្រុក ឃុំ សង្កាត់
  • ណែនាំតម្រង់ទិសអំពីលិខិតបទដ្ឋាន និងនីតិវិធីនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់
  • គាំទ្រ និងតាមដានដំណើរការសិក្សា រៀបចំគម្រោងក្រុង ស្រុក ឃុំ សង្កាត់ កិច្ចប្រតិបត្តិការ​ថែទាំគម្រោង ព្រមទាំងតាមដាន និងវាយតម្លៃគម្រោង
  • គាំទ្រ និងតាមដានដំណើរការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម​
  • គាំទ្រ និងតាមដានដំណើរការលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យា
  • សិក្សា និងរៀបចំអំពីប្រព័ន្ធសម្រាប់ថែទាំ ជួសជុល និងសាងសង់អគាររដ្ឋបាលសាលាក្រុង ស្រុក ឃុំ សង្កាត់
  • គាំទ្រ និងសម្របសម្រួលការងារសាងសង់អគាររដ្ឋបាលសាលាក្រុង ស្រុក ឃុំ សង្កាត់
  • ធ្វើបច្ចុប្បន្នភាពទីតាំងអគាររដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • គ្រប់គ្រងប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។

៦-ការិយាល័យ​​តាមដាន ត្រួតពិនិត្យ  និងវាយតម្លៃក្រុង ស្រុក ឃុំ សង្កាត់ មានភារកិច្ចដូចខាងក្រោម ៖

  • សហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការរៀបចំប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យនីត្យានុកូលភាព អន្តរាគមន៍ និងគាំទ្រការអនុវត្តការងាររបស់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់
  • បូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កា​ត់ ​តាម​គោលការណ៍​កំណត់
  • តាមដាន និងវាយតម្លៃជាប្រចំាអំពីសមត្ថភាព ធនធាន និងដំណើរការបំពេញ​កិច្ចការ​របស់ រដ្ឋ​បា​ល​​ក្រុង ស្រុក ឃុំ សង្កាត់
  • ពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការប្រជុំរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តាមច្បាប់ កំណ​ត់
  • រៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃអំពីការអនុវត្តតួនាទីរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • តាមដាន និងពិនិត្យនីត្យានុកូលភាពលើដីកា សេចក្តីសម្រេច ឬសកម្មភាពរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ស្របតាមគោលការណ៍ច្បាប់
  • សម្របសម្រួលក្នុងការទប់ស្កាត់នូវសកម្មភាពដែលមានការរំលោភលើកិច្ចការ ឬការគ្រប់គ្រង​របស់​​រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
  • ផ្តល់យោបល់ និងចាត់វិធានការសមស្របដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ​ឃុំ សង្កាត់ធ្វើការកែ​តម្រូវ​ ដីកា សេចក្តីសម្រេច ឬសកម្មភាពដែលមិនស្របច្បាប់
  • ធ្វើអន្តរាគមទៅក្នុងកិច្ចការ ឬការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និង​ការ​រំសា​យ​​ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ស្របតាមច្បាប់កំណត់
  • ពិនិត្យ និងផ្តល់យោបល់អំពីការគ្រប់គ្រងបណ្តោះអាសន្នទៅលើរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់​ដែលមិនទាន់មានក្រុមប្រឹក្សា ឬក្រុមប្រឹក្សាត្រូវរំសាយស្របតាមច្បាប់កំណត់
  • បំពេញភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឲ្យ។