កិច្ចប្រជុំគណៈកម្មការកំណែវិញ្ញាសា និងអនុគណៈកម្មការនានា ដើម្បីធ្វើកំណែវិញ្ញាសាប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ជូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការកំណែវិញ្ញាសា និងអនុគណៈកម្មការនានា ដើម្បីធ្វើកំណែវិញ្ញាសាប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ជូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីតំណាងក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដែលជាសមាជិកគណៈកម្មការ និងអនុគណៈកម្មការកំណែវិញ្ញាសាប្រឡង។ សូមគូសបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រសួងមហាផ្ទៃបានរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ជូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ ព្រមទាំងបានសហការគាំទ្រដល់រដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំដំណើរការប្រឡងជ្រើសរើសសិស្ស-និស្សិតបញ្ជូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់