កិច្ចប្រជុំពិនិត្យលើរបាយការណ៍ចាប់ផ្តើមការងាររបស់ទីប្រឹក្សាបច្ចេកទេសរៀបចំសៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមទីប្រជុំជន ក្រោមការគាំទ្រថវិកាដោយយូនីសេហ្វ (UNICEF)

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍ចាប់ផ្តើមការងាររបស់លោក នុយ ប៉ូរ៉ា ទីប្រឹក្សាបច្ចេកទេសរៀបចំសៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមទីប្រជុំជន ក្រោមការគាំទ្រថវិកាដោយយូនីសេហ្វ (UNICEF) តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចម្ងាយ (Zoom)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីក្រុមការងារយូនីសេហ្វ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់