កិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហការលើការងារកិច្ចការពារកុមារ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងក្រុមការងារគម្រោងកិច្ចការពារកុមារនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាជាមួយតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងយូនីសេហ្វ (UNICEF) ស្តីពីកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារកិច្ចការពារកុមារ តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម តូច ចន្នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហការីមួយចំនួនផ្សេងទៀត និងតំណាងយូនីសេហ្វ (UNICEF)

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់