រដ្ឋបាលរាជធានីភ្នំពេញ បានទទួលអំណោយពីអង្កការការីតាសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើម Covid-19

នាព្រឹកថ្ងៃពុធ ០៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានទទួលអំណោយពីអង្កការការីតាសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើមអំណោយទាំងនោះរួមមាន សាប៊ូចំនួន៧.០០០ដុំ ម៉ាស់ចំនួន៧០០ប្រអប់ អាល់កុលចំនួន១.៤០០លីត្រ ប័ណ្ណផ្សព្វផ្សាយចំនួន៥.៦០០សន្លឹក។ រដ្ឋបាលរាជធានីភ្នំពេញបានប្រគល់អំណោយទាំងនេះជូនដល់រដ្ឋបាលខណ្ឌនីមួយៗក្នុងកិច្ចការការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺផ្លូវដង្ហើម ដោយរដ្ឋបាលខណ្ឌទទួលរួមមាន សាប៊ូចំនួន៥០០ដុំ ម៉ាស់ចំនួន៥០ប្រអប់ អាល់កុលចំនួន១០០លីត្រ ប័ណ្ណផ្សព្វផ្សាយចំនួន៤០០សន្លឹក៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់