វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធវីដេអូ Zoom។ វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌគោលដៅ នៃរដ្ឋបាលរាជធានី ខេត្ត ចំនួន១១ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តរតនគិរី និងខេត្តស្វាយរៀង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់