វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពត។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៥៣គោលដៅ ក្នុងនោះសិក្ខាកាមដែលចូលរួមដោយផ្ទាល់រួមមាន មន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុងបូកគោ ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកទឹកឈូ នៃខេត្តកំពត និងរដ្ឋបាលក្រុងកែប នៃខេត្តកែប។ ចំពោះសិក្ខាកាមនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៤៨គោលដៅផ្សេងទៀត ត្រូវចូលរួមតាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់