កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត តាមប្រព័ន្ធវីដេអូ Zoom។ សូមគូសបញ្ជាក់ជូនថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេចលេខ២៧សសរ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការ សម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដែលមានសមាសភាពមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន០៩។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានកំណត់យករាជធានី ខេត្តគោលដៅចំនួន០៣ ដើម្បីចូលរួមក្នុងគម្រោងបណ្តាញទីក្រុងឆ្លាតអាស៊ាន ( ASEAN Smart Cities Network-ASCN) រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់