កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី២ របស់គម្រោងអភិវឌ្ឍន៍សម្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាល សម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ

ក្រសួងមហាផ្ទៃ៖ព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានជួបប្រជុំជាមួយលោក យូអ៊ីជី​ ស៊ុហ្កាណុ (Yuichi Sugano) ប្រធានតំណាងអង្គការចៃការប្រចាំកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍សម្ថភាពក្នុងការគ្រប់គ្រងវគ្គបណ្តុះបណ្តាល សម្រាប់ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ (PCDTM) ដោយមានការអញ្ជើញចូលរួម អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក ​អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសារធារណៈ នៃក្រសួងមុខងារសារធាណៈ នាយករងសាលាភូមិន្ទរដ្ឋបាល នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធាននាយកដ្ឋាននិងជានាយកសាលាជាតិរដ្ឋបាលមូលរដ្ឋាន ​ប្រធានអង្គភាពគ្រប់គ្រងគាំទ្រកម្មវិធី នៃគ.ជ.អ.ប អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី នៃនាយកដ្ឋានបណ្តុះបណ្តាល ប្រមាណ៣០រូប នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់