កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសស្តីពី យន្តការនៃការពង្រឹងការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងការត្រៀមទទួលក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោងរបស់ធនាគារពិភពលោក

សណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ (LEAP) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសស្តីពី យន្តការនៃការពង្រឹងការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ និងការត្រៀមទទួលក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអាណត្តិគម្រោងរបស់ធនាគារពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងី ចន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភ (LEAP)

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់