កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពកម្មវិធី “គោលនយោបាយ និងហិរញ្ញវត្ថុសាធារណៈដើម្បីកុមារ” កម្មវិធីប្រចាំប្រទេស រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ (២០១៩-២០២៣)

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពកម្មវិធី “គោលនយោបាយ និងហិរញ្ញវត្ថុសាធារណៈដើម្បីកុមារ” កម្មវិធីប្រចាំប្រទេស រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ (២០១៩-២០២៣) តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានការអញ្ជើញចូលរួមផងដែរពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការយូនីសេហ្វ។

  

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់