កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាល ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត សរុបប្រមាណជាង៣០រូប។

  

 

  

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់