កិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ក្រុមការងារធនាគារពិភពលោក (Wrap-up meeting) អំពីការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណងរឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់ក្រុមការងារធនាគារពិភពលោក (Wrap-up meeting) អំពីការរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណងរឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីក្រុមការងារធនាគារពិភពលោក (World Bank) និងមានការអញ្ជើញចូលរួមតាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត រួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួងបរិស្ថាន។ សូមគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារពិភពលោក បាននិងកំពុងរៀបចំគម្រោងកែលម្អការគ្រប់គ្រងសំរាម សំណងរឹង និងសំណល់ប្លាស្ទិក នៅក្នុងក្រុង ស្រុក គោលដៅមួយចំនួន ស្ថិតក្នុងខេត្តគោលដៅចំនួន០៣គឺ ខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់