កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom)។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល សរុបប្រមាណជាង ៣០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់