កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ដល់រដ្ឋបាលក្រុង ស្រុក ចំនួន៨៤គោលដៅ ដែលមិនទាន់មានការិយាល័យប្រជាពលរដ្ឋនៅឡើយ តាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom) ក្រោមកិច្ចសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអង្គការតម្លាភាពកម្ពុជា និងប្រធានក្រុមប្រឹក្សា និងនាយករដ្ឋបាលក្រុង ស្រុកចំនួន៨៤គោលដៅ មកពីរដ្ឋបាលខេត្តគោលដៅចំនួន២០។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់