កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤

នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំរបាយការណ៍ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក នាយករដ្ឋបាលរាជធានី ខេត្ត និងលោក លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគរាជធានី ខេត្ត សរុបប្រមាណ ៦៩រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់