កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២២ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម និងលោកប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់