កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការវាយតម្លៃជ្រើសរើសរដ្ឋបាលក្រុង ស្រុក ខណ្ឌឆ្នើមក្នុងការផ្តល់សេវារដ្ឋបាល

នាព្រឹកថ្ងៃទី ១៩ ខែវិច្ចិកា ឆ្នាំ២០២០នេះ នាយកដ្ឋានមុខងារ និងធនធាន បានបន្តកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការវាយតម្លៃជ្រើសរើសរដ្ឋបាលក្រុង ស្រុក ខណ្ឌឆ្នើមក្នុងការផ្តល់សេវារដ្ឋបាល ដោយមានការចូលរួមពីទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងប្រធានការិយាល័យពាក់ព័ន្ធនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។

ក្នុងគោលបំណងលើកទឹកចិត្តដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានស្នាដៃឆ្នើមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងជម្រុញឲ្យមានការប្រកួតប្រជែង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយកដ្ឋាន មុខងារ និងធនធាន ក្រសួងមហាផ្ទៃ បាននឹងកំពុងរៀបចំសេចក្តីព្រាងសេចក្តីណែនាំស្តីពីការវាយតម្លៃជ្រើសរើសរដ្ឋបាលក្រុង ស្រុក ខណ្ឌឆ្នើម ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច និងដាក់ឲ្យអនុវត្តក្នុងពេលឆាប់ៗនេះ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់