កិច្ចប្រជុំពិភាក្សាការងារឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារឆ្លងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ចើញចូលរូមពី ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ ប្រមាណ ២៣រូប។

របៀបវារ:នៃកិច្ចប្រំជុំរួមមាន៖
១.អនុម័តសេចក្តីព្រៀង របាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល
២.បញ្ហាប្រឈមផ្សេងៗ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់