កិច្ចប្រជុំពិភាក្សាការងាររវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អំពីវឌ្ឍនភាពនៃគម្រោង (PCDTM) ការត្រៀមរៀបចំការវាយតម្លៃចុងក្រោយនៃការអនុវត្តគម្រោង (PCDTM) និងការផ្តល់ទីប្រឹក្សាថ្មីដល់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់