កិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានរដ្ឋបាល

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីឯកឧត្តម លោក និងលោកស្រី ដែលជាប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល។ ចំពោះឯកឧត្តម និងលោកជំទាវ ដែលជាអគ្គនាយករង ត្រូវចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់