កិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជួបប្រជុំជាមួយតំណាងអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ភាពជាពលរដ្ឋ និងការចូលរួមផ្នែកសេដ្ឋកិច្ចរបស់យុវជនកម្ពុជា” ជាពិសេស ដើម្បីពិភាក្សាលើយន្តការដើម្បីឱ្យមានតំណាងយុវជនក្នុងរដ្ឋបាលមូលដ្ឋាន និងគោលនយោបាយ ដើម្បីលើកទឹកចិត្តយុវជនឱ្យចូលរួមធ្វើសេចក្តីសម្រេចចិត្តនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអង្គការ សរុបប្រមាណ២០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់