កិច្ចប្រជុំពិភាក្សាបន្តអំពីគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តអំពីគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល និងក្រុមការងាររបស់ធនាគារពិភពលោក (World Bank) ជាច្រើនរូបផ្សេងទៀត។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់