កិច្ចប្រជុំពិភាក្សាស្តីពីគម្រោងនៃការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជួបប្រជុំជាមួយក្រុមការងារធនាគារពិភពលោក (World Bank) ដើម្បីបន្តពិភាក្សាអំពីគម្រោងនៃការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។ សូមគូសបញ្ជាក់ជូនផងដែរថា ធនាគារពិភពលោកនឹងផ្តល់ឥណទានសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់ការអនុវត្តគម្រោងខាងលើនេះ នៅក្រុង ស្រុកគោលដៅនៃខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាយើង។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់