កិច្ចប្រជុំពិភាក្សាអំពីគម្រោងកម្មវិធីដើម្បីការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងសហគមន៍ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ទ្រង់ទ្រាយធំ និងការផ្តល់សេវាសេដ្ឋកិច្ច សង្គមសំខាន់ៗ

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីគម្រោងកម្មវិធីដើម្បីការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងសហគមន៍ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ទ្រង់ទ្រាយធំ និងការផ្តល់សេវាសេដ្ឋកិច្ច សង្គមសំខាន់ៗ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់