កិច្ចប្រជុំពិភាក្សាអំពីលទ្ធផលនៃការអនុវត្តសាកល្បងរបស់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ក្នុងការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់ថ្លៃសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីលទ្ធផលនៃការអនុវត្តសាកល្បងរបស់ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ក្នុងការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់ថ្លៃសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ អីអិលស៊ី។ សូមគូសបញ្ជាក់ជូនផងដែរថា កន្លងមក ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមហ៊ុន លី ហួរ អនុវត្តសាកល្បងប្រព័ន្ធទូទាត់ថ្លៃសេវារបស់ខ្លួន សម្រាប់ការស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងរយៈពេល០៦ខែ ចាប់ពីត្រីមាសទី១ ឆ្នាំ២០២០តទៅ នៅការិយាល័យច្រកចេញចូលតែមួយចំនួន ៤គោលដៅ រួមមាន ខណ្ឌកំបូល និងខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ក្រុងបាត់ដំបង នៃខេត្តបាត់ដំបង និងស្រុកស្អាង នៃខេត្តកណ្តាល។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់