កិច្ចប្រជុំពិភាក្សាអំពីការរៀបចំទីក្រុងឆ្លាត (Smart City) នៅក្នុងប្រទេសកម្ពុជា

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សាការងារជាមួយលោក Shinohara Yuji តំណាង JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមរៀបចំ ក្របខណ្ឌគោលនយោបាយទីក្រុងឆ្លាត (Smart City policy Framework) និងការគាំទ្ររបស់ JICA ក៏ដូចជារដ្ឋាភិបាលជប៉ុន ក្នុងការរៀបចំគម្រោងទីក្រុងឆ្លាតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់