កិច្ចប្រជុំពិភាក្សាអំពីការកំណត់ទីតាំងដើម្បីរៀបចំទីលានចាក់សំរាម សម្រាប់ការអនុវត្តគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងរដ្ឋបាលខេត្តសៀមរាប អំពីការកំណត់ទីតាំងដើម្បីរៀបចំទីលានចាក់សំរាម សម្រាប់ការអនុវត្តគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក តាមប្រព័ន្ធវីដេអូ Zoom ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងតំណាងរដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ នៃខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោក (World Bank) សរុបប្រមាណជាង ១០រូប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់