កិច្ចប្រជុំសិក្សាកែសម្រួលនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយឱ្យស្របតាមមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្រសួងមហាផ្ទៃ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំសិក្សាកែសម្រួលនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយឱ្យស្របតាមមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការចូលរួមពី ឯកឧត្តម ស៊ វរិន អគ្គនាយករង ឯកឧត្តម ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រីប្រធាន អនុប្រធាន នាយកដ្ឋានមុខងារ និងធនធាន នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នាយកដ្ឋានបុគ្គលិក និងលោក ម៉ែន គុណរ័ត្ន អ្នកសម្របសម្រួលអង្គការដៃគូរ (GIZ)។

កិច្ចប្រជុំខាងលើបានពិភាក្សា ០៥ចំណុចសំខាន់ៗដូចជា៖ ទី១ គោលបំណងនៃការសិក្សា ទី២ វិធីសាស្រ្តសិក្សា ទី៣ ការរកឃើញពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ទី៤ អនុសាសន៍ និងទី៥ ចំណុចសំខាន់ៗដែលត្រូវកែសម្រួលក្នុងសេចក្ដីណែនាំ។

  

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់