កិច្ចប្រជុំស្តីពីផែនការសកម្មភាពគម្រោងលើកកម្ពស់វិស័យសេវាសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១

ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីផែនការសកម្មភាពគម្រោងលើកកម្ពស់វិស័យសេវាសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម អស់លោក លោកស្រី ជាក្រុមការងារគម្រោងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងយូនីសេហ្វ (UNICEF) សរុបប្រមាណជាង២០រូប

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់