កិច្ច​ប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​​បញ្ជី​ប្រភេទ​សេវា កម្រៃ រយៈពេល​ និង​សុពលភាព​នៃ​សេវា​រដ្ឋបាល​ដែល​នឹង​ត្រូវ​ធ្វើ​ប្រតិភូកម្ម​ឲ្យ​ទៅ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

ភ្នំពេញ ២៩ ឧសភា ២០១៣៖លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប

ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១៣ បានបើក

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ…


ភ្នំពេញ ២៩ ឧសភា ២០១៣៖ 
លេខាធិការដ្ឋានគណៈកម្មាធិការជាតិ

សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

(គ.ជ.អ.ប) កាលពីថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំ

ពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងបឋម ស្ដីពីបញ្ជីប្រភេទសេវា កម្រៃ

រយៈពេលនិងសុពលភាពនៃសេវារដ្ឋបាលដែលនឹងត្រូវធ្វើប្រតិភូកម្ម

ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិនៅសាលប្រជុំលេខាធិការដ្ឋាន

គ.ជ.អ.ប។ 

 

 

 

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពី

តំណាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់

និងនេសាទ ក្រសួងបរិស្ថាន ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ  ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាយករដ្ឋបាលនៃសាលា

រាជធានីភ្នំពេញ សាលាខេត្តសៀមរាប សាលាខេត្តពោធិ៍សាត់ សាលាខេត្តតាកែវ និងសាលាខេត្តកំពង់ចាម ដែលមានចំនួនសរុប៥៩នាក់។

 

មានមតិបើកកិច្ចប្រជុំ  ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងអំណរគុណចំពោះប្រតិភូតំណាងក្រសួង

ស្ថាប័ន និងតំណាងរាជធានី ខេត្តដែលបានអញ្ជើញចូលរួមពិភាក្សាក្នុងលក្ខណៈបច្ចេកទេសទៅលើតារាងព្រាងបឋម ស្ដីពីបញ្ជីប្រភេទសេវា

កម្រៃ រយៈពេល និងសុពលភាពនៃសេវារដ្ឋបាលសម្រាប់ធ្វើប្រតិភូកម្មទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

 ឯកឧត្ដម ង៉ាន់ ចំរើន បានមានប្រសាសន៍លើកឡើងពីខ្លឹមសារនៃអនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី២១

ខែកុម្ភៈ ឆ្នាំ២០១៣ ស្ដីពីការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដែលបានតម្រូវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ

នានាដាក់ចេញនូវប្រកាសអន្តរក្រសួងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកំណត់ប្រភេទសេវា កម្រៃ

រយៈពេល និងសុពលភាពនៃសេវារដ្ឋបាលសម្រាប់ធ្វើប្រតិភូកម្មឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 

 

ឯកឧត្ដម ង៉ាន់ ចំរើន បានមានប្រសាសន៍បន្តទៀតថា៖ «ផ្អែកតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល

បានកំណត់ឲ្យក្រសួង ស្ថាប័នដាក់ចេញនូវប្រកាសរួមស្ដីពីតម្លៃសេវា កម្រៃ និងរយៈពេលដែលផ្ដល់

សេវារបស់ក្រសួង ស្ថាប័ន។ កន្លងមកក្រសួង ស្ថាប័នចំនួន១៨ បានរៀបចំប្រកាសរួមជាមួយក្រសួងសេដ្ឋកិច្ច

និងហិរញ្ញវត្ថុរួចហើយ»។

 

លោកចាន់ សុធា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍លើកឡើងថា

ដោយផ្អែកលើមូលដ្ឋាននៃអនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប

បានរៀបចំសេចក្ដីព្រាងបឋមស្ដីពីបញ្ជីប្រភេទសេវា កម្រៃ រយៈពេល និងសុពលភាពនៃសេវារដ្ឋបាលរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ

សម្រាប់ធ្វើប្រតិភូកម្មឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិនិងមន្ទីរ

អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត។ 

 

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងបឋមស្ដីពីប្រភេទសេវា កម្រៃ រយៈពេល និងសុពលភាពនៃសេវា

រដ្ឋបាលសម្រាប់ធ្វើប្រតិភូកម្មឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបានសម្រេចកាត់ចេញនូវប្រភេទសេវាមួយចំនួនដែលមានលក្ខណៈ

បច្ចេកទេស និងមានភាពស្មុគស្មាញដែលចាំបាច់ត្រូវអនុវត្តដោយក្រសួង ស្ថាប័នផ្ទាល់។ ក្រុមការងាររបស់លេខាធិការដ្ឋាន គ.ជ.អ.ប

នឹងធ្វើការទំនាក់ទំនងជាមួយក្រសួង ស្ថាប័នបន្តទៀតដើម្បីរៀបចំបញ្ជីសេវារដ្ឋបាលរបស់ក្រសួង ស្ថាប័ននោះ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់