ក្រុម​ប្រឹក្សា​ស្រុក​ទ្រាំង​រៀបចំ​វេទិកា​​ផ្សព្វផ្សាយ​ និង​​ពិគ្រោះ​​យោបល់​​សាធារណៈ​

តាកែវ ១២ កញ្ញា ២០១៣៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈមួយ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាស្រុកទ្រាំង កាលពីថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៣ ដើម្បី ស្រង់រាល់បញ្ហាអាទិភាព…

 តាកែវ ១២ កញ្ញា ២០១៣៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈមួយ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាស្រុកទ្រាំង  កាលពីថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៣ ដើម្បី ស្រង់រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីយកមកពិនិត្យដោះស្រាយ អោយបានទាន់ពេលវេលា។

 

 

 

វេទិកានេះមានការចូលរួមពី  ប្រធាន សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ គណៈអភិបាលស្រុក មន្ត្រីសម្របសម្រួល ក្រុមប្រឹក្សា ខេត្ត               អ្នកតំណាងអង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

 

ថ្លែងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈនេះ លោក គល់ ស៊ីម ប្រធានក្រុមប្រឹក្សា ស្រុកទ្រាំង មានប្រសាសន៍ពីសារៈសំខាន់ នៃវេទិកានេះ ដែលផ្ដល់អាចឱកាសជូនប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន អោយបានផ្លាស់ប្ដូរបទពិសោធន៍គ្នា និងលើកឡើងនូវបញ្ហាដែលជួបប្រទះក្នុងជីវភាពរស់ នៅក្នុងមូលដ្ឋានរបស់ខ្លួនជូនដល់ក្រុមប្រឹក្សា គណៈអភិបាល និងអ្នកពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយ។

 

លោក គល់ ស៊ីម ក៏មានប្រសាសន៍លើកទឹកចិត្តដល់អ្នកចូលរួមថា «វត្តមានរបស់អស់លោក លោកស្រីនាឱកាសនេះគឺមានសារៈសំខាន់បំផុត ក្នុងការលើកមតិ យោបល់ សំណើ សំណូមពរនិងអនុសាសន៍សម្រាប់ជាការកែលំអដល់ការអភិវឌ្ឍមូលដ្ឋាន អោយស្របតាមតម្រូវការរបស់លោក លោកស្រី ព្រោះថាយើងទាំងអស់គ្ នាចង់ពង្រឹងការផ្ដល់សេវាសាធារណៈពីរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ សង្កាត់ឲ្យបានកាន់តែល្អប្រសើរឡើង»។

 



 

ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ជាចុងក្រោយបានធ្វើការដោះស្រាយរាល់បញ្ហានានាដែលបានលើកឡើងដោយប្រជាពលរដ្ឋ ដោយឡែក បញ្ហា កង្វល់ និងសំណូមពរដែលមិនអាចដោះស្រាយបាន ក្រុមប្រឹក្សាក៏កត់ទុកផងដែរដើម្បីរៀបចំធ្វើជារបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕ ដោយ ស៊ុត ខឿន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ក្រុង ស្រុក ប្រចាំស្រុកទ្រាំង ខេត្តតាកែវ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់