ដំណើរការចុះពិនិត្យទីតាំងជាក់ស្តែងទីលានចាក់សំរាមស្ថិតក្នុងស្រុកស្អាង នៃខេត្តកណ្តាល សម្រាប់ការអនុវត្តគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយក្រុមការងារធនាគារពិភពលោក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងទីលានចាក់សំរាមស្ថិតក្នុងស្រុកស្អាង នៃខេត្តកណ្តាល សម្រាប់ការអនុវត្តគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិករបស់ធនាគារពិភពលោក ។ ក្នុងដំណើរការចុះពិនិត្យទីតាំងទីលានចាក់សំរាមខាងលើនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំណុះរដ្ឋបាលខេត្តកណ្តាល និងថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលស្រុកស្អាង នៃខេត្តកណ្តាលជាច្រើនរូបផ្សេងទៀត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់