ភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សាលល្បងទម្រង់ថវិកាសង្ខេបរបស់រដ្ឋបាលឃុំ សង្កាត់ ដល់រដ្ឋបាលរាជធានី ខេត្តគោលដៅចំនួន៥ ដែលគាំទ្រដោយអង្គការយូនីសេហ្វ (UNICEF) រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តក្រចេះ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គការយូនីសេហ្វ(UNICEF) តំណាងសហគមន៍អ៊ឺរ៉ុប(EU) តំណាងទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត(SIDA) និងតំណាងរដ្ឋបាលរាជធានី ខេត្តគោលដៅ ចំនួនសរុប ១១៤រូប ស្រី ៣២រូប។