រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់ករណីដីធ្លីប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលរងផលប៉ះពាល់ នៃការអនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់ករណីដីធ្លីប្រជាពលរដ្ឋ ចំនួន៤គ្រួសារ ដែលរងផលប៉ះពាល់ នៃការអនុវត្តន៍គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ផ្នែកខាងត្បូង (ស្ពានព្រែកក្តាម-ធ្លាម្អម) ស្រុកពញាឮ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ០១រូប លោកព្រះរាជអាជ្ញារងរងអមសាលាដំបូងខេត្តកណ្តាល ១រូប លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងជំនាញទាំងបី លោកអភិបាល អភិបាលរងស្រុកសាមី លោក លោកស្រី នាយក នាយករងទីចាត់ការ-អង្គភាព និងមន្រ្តីរដ្ឋបាល ព្រមទាំងលោក លោកស្រី មេឃុំពាក់ព័ន្ធ សរុប ២៤រូប។

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

 
 
 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់