រដ្ឋបាលខេត្ត​នឹងរៀបចំបេីកផ្លូវ​ និងសាងសង់ផ្លូវបេតុង​ ១ខ្សែ​ ប្រវែង​ ១០៣០ម៉ែត្រ​ ចាប់ពីផ្លូវជាតិលេខ៦​

រដ្ឋបាលខេត្ត​សៀមរាប​ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ​ និងសាធារណជន​ ជ្រាបថា​ ៖​ រដ្ឋបាលខេត្ត​នឹងរៀបចំបេីកផ្លូវ​ និងសាងសង់ផ្លូវបេតុង​ ១ខ្សែ​ ប្រវែង​ ១០៣០ម៉ែត្រ​ ចាប់ពីផ្លូវជាតិលេខ៦​ ចំណុចពេទ្យធ្មេញសៀមរាប​ ឆ្ពោះទៅប៉ែកខាងត្បូងរហូតដល់ផ្លូវ​ ៧មករា​ ស្ថិតក្នុងភូមិបន្ទាយចាស់​ សង្កាត់ស្លក្រាម​ និងភូមិវត្តបូព៌​ សង្កាត់សាលាកំរេីក​ ក្រុងសៀមរាប។

ដើម្បីឲ្យការអនុវត្តគម្រោងរៀបចំបើកផ្លូវ និងសាងសង់ផ្លូវបេតុងមួយខ្សែនេះប្រព្រឹត្តទៅដោយរលូនស្របតាមផែនការយុទ្ធសាស្ត្រ ស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប រដ្ឋបាលខេត្ត​ ស្នេីដល់បងប្អូនប្រជាពលរដ្ឋ​ និងសាធារណជនដែលមានសំណង់នៅលើផ្លូវនេះ​ ចូលរួមសហការរុះរេីសំណង់ដោយខ្លួនឯងក្នុងរយៈពេល 30ថ្ងៃ​ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលខេត្តសៀមរាប​ សង្ឃឹមយ៉ាងមុតមាំថា​ បងប្អូនប្រជាពលរដ្ឋ​ និងសាធារណជន​ មានការយោគយល់អធ្យាស្រ័យ​ និងចូលរួមសហការអនុវត្ត​ សេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់