វគ្គបណ្តុះបណ្តាលមន្រ្តីបង្គោលស្តីពីការអនុវត្តសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី និងថ្លែងចំណាប់អារម្មណ៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល មន្រ្តីបង្គោលស្តីពីការអនុវត្តសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការបស់រដ្ឋបាលឃុំ សង្កាត់ តាមប្រព័ន្ធវីដេអូ Zoom ក្រោមកិច្ចសហការរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងយូនីសេហ្វ (UNICEF)។ វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីសិក្ខាកាមជាមន្រ្តីបង្គោលនៅនាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងយូនីសេហ្វ និងមន្រ្តីបង្គោលនៅរដ្ឋបាលរាជធានី ខេត្ត សរុបអ្នកចូលរួមប្រមាណជាង១២០រូប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់