វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចម្ងាយ (Zoom) ក្រោមកិច្ចសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីមន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៦៦គោលដៅ ក្នុងនោះសិក្ខាកាមដែលចូលរួមដោយផ្ទាល់រួមមាន មន្រ្តី បុគ្គលិកពាក់ព័ន្ធនៃរដ្ឋបាលក្រុងស្ទឹងសែន ស្រុកបារាយណ៍ ស្រុកតាំងគោក ស្រុកសណ្តាន់ និងស្រុកស្ទោង នៃខេត្តកំពង់ធំ។ ចំពោះសិក្ខាកាមនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៦១គោលដៅផ្សេងទៀត នៃរដ្ឋបាលរាជធានី ខេត្តគោលដៅចំនួន១៩ ត្រូវចូលរួមតាមរយៈប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចម្ងាយ (Zoom)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់