វគ្គ​​បណ្ដុះ​បណ្ដាល​ ស្ដីពីការ​​​រៀបចំ​​គម្រោង​​ក្រុង ស្រុក​ ដល់​​មន្ត្រី​​ជំនាញ​​រដ្ឋបាល​​ខេត្ត​​ក្រុង​​​ ស្រុក​​

ខេត្តព្រះវិហារ ថ្ងៃទី២០ កញ្ញា ២០១៣៖ ដោយមានកិច្ចសហការសម្របសម្រួលពីទីចាត់ការ ផែនការ និងវិនិយោគ ក្រុមអភិវឌ្ឍន៍ សមត្ថភាពខេត្ត និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំគម្រោងក្រុងស្រុក…

 

ខេត្តព្រះវិហារ ថ្ងៃទី២០ កញ្ញា ២០១៣៖ដោយមាន កិច្ចសហការ សម្របសម្រួល ពីទីចាត់ការ ផែនការ និងវិនិយោគ ក្រុមអភិវឌ្ឍន៍ សមត្ថភាពខេត្ត និងទីប្រឹក្សាគ្រប់គ្រង កម្មវិធីជាតិថ្នាក់ខេត្ត បានបើកវគ្គ បណ្ដុះបណ្ដាលស្ដីពីការរៀបចំគម្រោងក្រុងស្រុក កាលពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីបង្កើនសមត្ថភាព និងជំនាញដល់ រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការសិក្សានិងការរៀបចំគម្រោងក្រុង ស្រុក ប្រកបដោយប្រសិទ្ធភាព។

 

វគ្គបណ្ដុះបណ្ដាលនេះចែកចេញជា២វគ្គ ដោយមួយវគ្គចាប់ពីថ្ងៃទី ០២ ដល់ទី០៥ ខែ កញ្ញា គឺបណ្ដុះបណ្ដាលដល់ថ្នាក់ខេត្ត និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៣ គឺបណ្ដុះបណ្ដាលដល់ថ្នាក់ក្រុង ស្រុក ដោយមានអ្នកចូលរួមទាំងអស់ចំនួន២២៣នាក់ ក្នុងនោះមានស្ត្រីចំនួន៦២នាក់។

 

ប្រធានបទសំខាន់ៗដែលមានក្នុងវគ្គបណ្ដុះបណ្ដាលរួមមាន៖ ការរៀបចំគម្រោងក្រុងស្រុក តួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ក្នុងការរៀបចំ គម្រោង ទុនចូលរួមរបស់ប្រជាពលរដ្ឋ បញ្ជីតម្លៃសម្ភារៈស្តង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ បែបបទទម្រង់ព័ត៌មានគម្រោង គោលការណ៍ណែនាំ សម្រាប់គណនា តម្លៃប៉ាន់ស្មានគម្រោង កិច្ចប្រតិបត្តិការ និងការថែទាំគម្រោង ការវិភាគផលប៉ះពាល់បរិស្ថាន ការរៀបចំរបាយការណ៍សិក្សាដីធ្លី និងគោលការណ៍ណែនាំ ពីសុវត្ថិភាពជនជាតិដើមភាគតិច។

 

នៅចុងវគ្គបណ្ដុះបណ្ដាលក្រុមការងារបានធ្វើការវាយតម្លៃកម្រិតយល់ដឹងរបស់សិក្ខាកាម ហើយជាលទ្ធផល គឹមាន៧៣% នៃសិក្ខាកាមបានយល់ដឹង ពីដំណើរការ និងនីតិវិធីនៃការរៀបចំគម្រោងក្រុង ស្រុក ហើយសន្យានឹងនាំយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល ទៅអនុវត្តជាក់ស្ដែង នៅថ្នាក់ក្រុង ស្រុក នាពេលខាងមុខ។ ដោយ៖ លោក ជាម មុនី ទីប្រឹក្សាផអ៣ ខេត្តព្រះវិហារ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់