សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការអប់រំឪពុកម្តាយ និងអាណាព្យាបាលក្នុងការថែទាំ និងការអប់រំកុមារតូចអាយុក្រោម ៦ឆ្នាំ សម្រាប់ឃុំ សង្កាត់

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីការអប់រំឪពុកម្តាយ និងអាណាព្យាបាលក្នុងការថែទាំ និងការអប់រំកុមារតូចអាយុក្រោម ៦ឆ្នាំ សម្រាប់ឃុំ សង្កាត់ តាមប្រព័ន្ធវីដេអូបញ្ជូនរូបភាពពីចំងាយ (Zoom) ក្រោមកិច្ចសហការរៀបចំឡើងដោយក្រសួងមហាផ្ទៃ និងអង្គការភ្លែន (PLAN)។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលគំនិតយោបល់ដែលជាធាតុចូលបន្ថែមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការកែសម្រួល និងរៀបចំសេចក្តីព្រាងសៀវភៅណែនាំស្តីពីការអប់រំឪពុកម្តាយ អ្នកអាណាព្យាបាលក្នុងការអប់រំ ថែទាំកុមារតូចអាយុក្រោម៦ឆ្នាំសម្រាប់ឃុំ សង្កាត់(សេចក្តីព្រាងទី១) ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ហើយអាចយកទៅអនុវត្តបានសម្រាប់ឃុំ សង្កាត់។ ចំពោះសមាសភាពដែលអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលារួមមាន តំណាងក្រសួងមហាផ្ទៃ តំណាងអង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធចំនួន១១ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក គ.ក.ស.ក. ខេត្ត ស្រុក និងសមាជិក គ.ក.ន.ក ឃុំ សង្កាត់ មកពីខេត្តគោលដៅចំនួន០៣ គឺខេត្តកំពត ខេត្តសៀមរាប និងខេត្តរតនគិរី សរុបប្រមាណ ៦០រូប។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់